កាលថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2023 អ្នកលេងឆ្នោតជាច្រើន ធ្វើដំណើរមកសុំលាភសំុជ័យពីដើមឈើ ដើមតាខៀនពណ័មាស មានអាយុ 667 ឆ្នាំ នៅវត្ត Thao Uthong ឃុំ Khok Mai Lai ស្រុក Muang ខេត្ត Prachin Buri ដោយមានទំហំធំ រង្វង់ដងខ្លួន 7 ម៉ែត្រ កម្ពស់ 40 ម៉ែត្រ
ដោយគេបានជឿរថា ដើមតាខៀនពណ៍មាសនេះ បានដាំបណ្ដុះក្នុងរជ្ជកាលព្រះបាទអ៊ូថុង ហើយបច្ចុប្បន្នត្រូវបានគេចុះឈ្មោះជា មរតកជាតិ
ដោយដើមតាខៀនពណ៍មាសនោះ បានចាត់ទុកថាជាការគោរព ជំនឿរបស់អ្នកភូមិឃុំខក់ម៉ៃឡៃ ដូច្នេះហើយជារៀងរាល់ថ្ងៃធ្វើអោយមានមនុស្សមកគោរពបូជា និងសុំពរជ័យជាច្រើន
ដោយអុជធូប ទៀន និងផ្កា ដើម្បីបូជា មុននឹងធ្វើការអុជធូបផ្សងសំណាង និងអធិថាន ដោយលើកនេះ ទទួលបានលេខ 209 ត្រៀមនាំទៅផ្សងសំណាង នៅថ្ងៃទី 16 ខែ សីហា ឆ្នាំ 2023
អរគុណពីព័ត៌មាន : thairath