ចំណែកលោក Ae Chonsawat Asavahem ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Buriram ជាបន្ទាន់។ ជាមួយនឹងកំដៅដាច់សរសៃឈាមខួរក្បាលឬជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកំដៅខ្លាំង ពេលកំពុងហ្វឹកហាត់ប្រណាំងរថយន្តនៅកីឡដ្ឋាន Chang International Circuit ខេត្ត Buriram ដើម្បីត្រៀមប្រកួតនៅខែមេសា ហើយត្រូវបានគេយកទៅសង្គ្រោះនៅ ICU។
រហូតមកដល់ព្រឹកថ្ងៃទី៣១ មីនា ទើបមានការបញ្ជាក់ថា លោក ឆន សាវ៉ាត បានស្លាប់នៅម៉ោងប្រហែល 1:00 ទៀបភ្លឺ ចំពេលមានទុក្ខសោកពីក្រុមគ្រួសារ និងមនុស្សជិតស្និទ្ធ។
ថ្មីៗនេះ ថ្ងៃនេះ (៣១ មីនា) អ្នកយកព័ត៌មានបានរាយការណ៍មកថា នៅវេលាម៉ោង ២ រសៀល រថយន្តរបស់មូលនិធិ Sawang Chanya Thammasat ខេត្ត Buriram បានដឹកសពទៅតម្កល់នៅមុខផ្ទះជាមួយរថយន្តម៉ាក Volkswagen ពណ៌ស។