ឆ្នោតឌីជីថល រង្វាន់ទី1 ប៉ូវតាំងចែក 126លានបាត តែមានម្នាក់ត្រូវឆ្នោត ម្នាក់ឯង 10សន្លឹក ទទួលទឹកប្រាក់ 60លានបាត
បន្ទាប់ពីលទ្ធផលឆ្នោតរដ្ឋាភិបាលចេញនៅថ្ងៃទី 16 ខែតុលា ឆ្នាំ 2023 រង្វាន់ទី1 គឺលេខ 931446 លេខ 3ខ្ទង់មុខ លេខ 398 167 លេខ 3ខ្ទង់ក្រោយ លេខ 970 272 និង 2 ខ្ទង់ក្រោយលេខ 44
តាមការពិនិត្យឃើញថា មានអ្នកដែលសំណាងរួម 7នាក់ ត្រូវឆ្នោតរង្វាន់ទី1 លេខ 931446 រួម 21សន្លឹក ជាងនេះទៅទៀត 1នាក់ក្នុងចំណោម 7នាក់នេះ មានអ្នកត្រូវរង្វាន់ទី1 ម្នាក់ឯង 10សន្លឹក ទទួលបានទឹកប្រាក់ 60លានបាត
ដោយទំព័រហ្វេសប៊ុក Krungthai Care បានបង្ហោះថា ឆ្នោតឌីជីថល រង្វាន់ទី1 មានលេខ ៖ 931446 មានអ្នកត្រូវសរុប 21នាក់ មានទឹកប្រាក់ដល់ 126លានបាត ចែកចេញជា
ត្រូវ 1សន្លឹក ចំនួន 3នាក់
ត្រូវ 2សន្លឹក ចំនួន 2នាក់់
ត្រូវ 4សន្លឹក ចំនួន 1នាក់់
ត្រូវ 10សន្លឹក ចំនួន 1នាក់់