មានប្រជាជនពីគ្រប់ទិសទី តែងតែឈានចូលមកសុំសេចក្តីសុខពីវត្ថុស័ក្កសិទ្ធ ដែលនៅវត្ត ខេត្ត Chiang Rai បានទៅលើ អាងទឹកនាគរាជ រូបសំណាក់ Kruba Srivichai រួមទាំងអង្គថៅ វេសសុវណ្ណ ដែលមានស្បែកពណ៍ខ្មៅ ស្លៀកពាក់គ្រឿងអលង្ការពណ៍មាស ហើយបានធ្វើពិធីបើកនេត្រទៅ
ចំណែកអ្នកស្រី Kotchakorn Kong-in ខ្លួងជាអ្នកដែលមានជំនឿទៅលើអង្គថៅ វេសសុវណ្ណ ដែលមានឪកាសបានមកសុំលាភសំណាងជាមួយនិងអង្គថៅ វេសសុវណ្ណ នៅវត្ត San Luang Mai ហើយក៏បានត្រូវឆ្នោតពីការអុចធូបតួលេខ ជាប់ៗគ្នាស្ទើរតែគ្រប់វគ្ត រហូតខ្លួនបានមានឪកាសជាស្ពានបុណ្យ ដោយនាំយកតួលេខដែលបានមកពីការអុចធូប ទៅចែករំលែកលើបណ្តាយសង្គម ដើម្បីប្រាប់បុណ្យទៅអ្នកចូលចិត្តលេង
ដោយប្រាប់ថា ប្រសិនបើអ្នកណាត្រូវឆ្នោតនិងលេខដែលខ្លួនបានមកសុំពរ ក៏ជួយបរិច្ចាកថវិការ ដើម្បីនិងរៀបចំសាងសង់រូបសំណាក់ព្រះគ្រូ Srivichai ក្រោយពីបានប្រាប់បុណ្យទៅ ក៏មានអ្នកត្រូវឆ្នោត រួមបរិច្ចាកថវិការចូលមកជាច្រើន រហូតដល់មានបច្ច័យរហូតដល់ទៅកន្លះលានក្នុងរយះពេលត្រឹមតែ 7 ថ្ងៃ ហើយនិងនាំមកកសាងរូបសំណាក់ព្រះគ្រូ Srivichai រហូតដល់បានសម្រេចតាមដែលតាំងចិត្តទុក
នៅខណៈ ដែលនាង Natthakrita Sangwilai បាន បង្ហើប ថា ខ្លួនមានជំនឿទៅលើអង្គថៅ វេសសុវណ្ណជាយូរមកហើយ ខ្លួនក៏មានចំណែករួមនៅក្នុងការកសាងតាំងតែពីដំបូង តែខ្លួនឯងផ្ទាល់មិនសូវចូលចិត្តផ្សងសំណាង ក៏និងមកសុំពរអោយសមប្រាថ្នា សុំអោយលោកការពារខ្លួននិងគ្រួសារ ហើយនិងសុំនៅរឿងការងារច្រើនជាង ថ្មីៗនេះនៅថ្ងៃនេះក៏និងមកសុំពរអង្គថៅ វេសសុវណ្ណ នៅក្នុងការលក់ដីធ្លា ចាក់ទុកថាជាជំនឿតាមមនុស្សម្នាក់ៗ ជាច្រើនដែលមកក្រាបសំពះ ក៏តែងតែសមប្រាថ្នាតាមដែលខ្លួនបានសុំ សម្រាប់អ្នកចូលចិត្តឆ្នោតដែលនៅវត្ត មិនភ្លេខមើលលេខសំណាង ហើយយកលេខដែលពាក់ព័ន្ធជាមួយអ្នកដួងហេងទាំងអស់គ្នា ទៅផ្សងសំណាងនៅថ្ងៃទី 16/9/2023 ដូចគ្នា